CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »
If You Could Not See Khmer Language, Please Download And Install
Khmer Unicode
Myspace Youtube Facebook Twitter

Saturday, August 28, 2010

ស្នេហ៍ពិត ចិត្តផ្សេង (អត្ថបទកំណាព្យ):

កំណាព្យពាក្យ៨ ពិតខុសច្រើនក្តី

សូមចិត្តមេត្តា




ភក្តីស្នេហ៍ស្មោះសំរាប់រូបនាង------------ស៊ីពីរកំផ្លៀងក៏នៅតែស្នេហ៍

ស្រលាញ់រូបអូនទោះស្លាប់មិនប្រែ------ផ្សងស្នេហ៍មិនកែលុះគ្រាមរណា។

រាល់ព្រឹកល្ងាចយប់សញ្ជប់សញ្ជឹង------ស្ទើរបាត់ព្រលឹងពីរូបកាយា

ក្តីស្នេហ៍មរណៈបំបាក់សង្ខារ--------សាបសូន្យវាសនាដែលធ្លាប់សង្ឃឹម។

ស្នាមញញឹមខ្ញុំធ្លាប់តែមាន--------ម្ត៉េចប្រែជាល្អៀងខ្សត់ខ្សោះឥតត្រើយ

ក្តីស្នេហ៍ជាតិនេះរលាយអស់ហើយ-----អូនអើយបងស្លាប់មុខស្រស់ជីវ៉ា។

ខ្លួននាងដូចខ្លាញ់ពិបាកនឹងតោង-----ខ្ញុំស្លាប់តៃហោងព្រោះស្នេហ៍ប្រេះឆា

ស្រីស្រស់រូបស្អាតតែចិត្តឬស្យា---------កុលាបប្រហារជីវិតបងក្ស័យ។

សមតែរូបនាងកន្តឿហើយធាត់-------ម៉្លេះសមមិនងាប់ពោលពាក្យស្នេហា

ពន្លយសម្តីផ្តោះផ្តងវាចារ---------------សារសងស័ព្ទសារឥតមានតម្លៃ។

រាជនីពិឃាជគឺជារូបស្រី-----------------១០១រឿងក្តីប្រលៃស្នេហា

ប្រុស១០០លើលោកចាញ់កល្បប្រាជ្ញា-----១០១នោះណាគឺជារូបខ្ញុំ។

មុនពេលស្គាល់នាងខ្ញុំសែនវាទនា------បេះដូងគ្រាំគ្រាព្រោះខ្លាចមិនបាន

ប៉ុន្តែក្រោយមកមិនបានប៉ុន្មាន------ខ្ញុំស្ទើរក្ស័យប្រាណនឹកស្មានមិនដល់។

ដំបូងនាងប្រាប់ថាទំនេរទេ--------------រូបកាយមាសមេប្រៀងដូចបុប្ផា

ការពារកន្លង់ដែលចង់ក្រេបផ្កា---------ស៊ូផ្ញើរសង្ខារតែលើខ្ញុំមួយ។

កន្លង់ប្រែឆ្កួតព្រោះត្រូវសន្តំ-------------ឃើញផ្កាក្រពុំមន្តស្នេហ៍បុប្ផា

គិតថារូបខ្លួនជាម្ចាស់លើផ្កា------------គ្មានថ្ងៃខ្លោចផ្សាបេះដួងខ្ទាំខ្ទេច។

ព្រោះផ្កាក្រលៃគ្មានថ្ងៃរុះរោយ--------កន្លង់បណ្តោយឲផ្កាប្រលោម

ធ្លាប់ឮរឺទេផ្កាជ័រស្រពោន-----------មុនក្រោយភ្ញាក់ខ្លួនចាញ់ក្បួនបុប្ផា។

លាហើយស្រីស្អាតងាយបានងាយបែក-ហួសពេលនឹងស្រែកវែកញែកតវ៉ា

ក្រោយពេលស្គាល់នាងអស់តែដុល្លារ--ចុងក្រោយប្រេះឆាដើរផ្លូវរៀងខ្លួន។

No comments:

Post a Comment